ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 015 699 492 / 097 636 88 76

តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលបានចូលរួម «វេទិការបក្សកុម្មុយនីស្តចិន ក្នុងកិច្ចសន្ទនា ជាមួយបណ្តាគណបក្សនយោបាយនៅលើពិភពលោក» ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកទំនើបកម្ម៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ» ដែលរៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធ វីដេអូ ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គលេខាធិការបក្ស ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សនយោបាយ ចំនួនប្រមាណជាង ១០០ សរុបប្រមាណជាង ៥០០ នាក់ នៅលើពិភពលោក។

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ