ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ របង ជញ្ជាំងស័ង្កសី ពណ៌ខៀវ មួយកន្លែងក្នុង ស្រុកព្រះស្ដេច បើកលេងយ៉ាងគគ្រឹកគគ្រេង ……………….

ខេត្តព្រៃវែង ÷ អ្នកច្បាប់ ក៏ដូចមហាជន ធ្លាប់បានដឹងដែលថា!គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។

តែផ្ទុយទៅវិញ.! ម្ចាស់ទីតាំង(កាស៊ីណូ)គ្មានស្លាកយីហោ របង ជញ្ជាំងស័ង្កសី ពណ៌ខៀវ មួយកន្លែង ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើកដៃអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងពពាក់ពពូន រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំង(កាស៊ីណូ)គ្មានស្លាកយីហោ របង ជញ្ជាំងស័ង្កសី ពណ៌ខៀវ មួយកន្លែង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដីនៃ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា! ទីតាំង(កាស៊ីណូ)គ្មានស្លាកយីហោ របង ជញ្ជាំងស័ង្កសី ពណ៌ខៀវ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃតែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាលតែសោះ។ បានធ្វើអោយប្រជាពលរដ្ឋ រស់នៅតំបន់នោះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឪ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង ទីតាំងបទល្មើសល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ)គ្មានស្លាកយីហោ របង ជញ្ជាំងស័ង្កសី ពណ៌ខៀវ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕