
មិនធម្មតាមែន.! ម្ចាស់កាសុីណូ(33)ច្រកទ្វារព្រំដែន ស្វាយអាង៉ោង មួយកន្លែងក្នុង ស្រុកកំពង់ត្របែក បើកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ បានដោយរលូន! ……………………
ខេត្តព្រៃវែង ៖ អ្នកច្បាប់ ក៏ដូចមហាជន ធ្លាប់បានដឹងដែលថា!គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋប្រាប់មកថា! កាស៊ីណូ(33)ច្រកទ្វារព្រំដែនស្វាយអាង៉ោង មួយកន្លែង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានគៀងគរពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ទ័រ ឲ្យចូលមកលេងល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំទេនោះ? ម្ចាស់កាស៊ីណូ(33)និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ(33)នៅលើទឹកដីនៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឡើយ។
ប្រភពដដែលបានឲ្យដឹងថា! កាស៊ីណូ(33)ច្រកទ្វារព្រំដែន ស្វាយអាង៉ោង មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះប៉ាស្ទ័រ ខ្លះអត់ប៉ាស្ព័រ ហូរចូលមកលេងល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ជារៀងរាល់ថ្ងៃ បែរជាគ្មាន មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា.លួច.ឆក់.ប្លន់.និងអំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
និងឧត្តមសេនីយ៍ទោ ឈឿន ប៉ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាប! បនល្បែង(ជល់មាន់ និងអាប៉ោង)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ(33)ច្រកទ្វារព្រំដែន ស្វាយអាង៉ោង មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕