
ប្រទេសជាតិ កំពុងមានបញ្ហាចោរសៀមឈ្លានពានទឹកដី បែរជាមានបុគ្គលនាំគ្នាបើកល្បែងជល់មាន់ តាមអនឡាញ នៅក្នុងទឹកដី សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ បានយ៉ាងរំភើយ! ………………..
ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ តាមអនឡាញ នៅតាមផ្លូវលំ មួយកន្លែង ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជា ប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ តាមអនឡាញ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ តាមអនឡាញ មួយកន្លែង ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម ៕
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!។