ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែងសុីសង{ជល់មាន់ អាប៉ោង និងយូគី)ខុសច្បាប់ មួយកន្លែងក្នុង ឃុំមេមត់ ស្រុកមេមត់ នៅតែបន្តបើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប! ……………………..
ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកថា! ទីតាំងល្បែងសុីសង{ជល់មាន់ អាប៉ោង និងយូគី}ខុសច្បាប់ មួយកន្លែង នៅក្នុងមូលដ្ឋាន ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ឃុំមេមត់ ស្រុកត្បូងឃ្មុំ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង{ជល់មាន់ អាប៉ោង និងយូគី}ខុសច្បាប់ នៅលើទឹកដីនៃ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឡើយ។
ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង{ជល់មាន់ អាប៉ោង និងយូគី}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក {ពោលគឺ}បើកលេងរាល់ថ្ងៃ នាំគ្នាភ្នាល់លុយ.ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង តែមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការ ក្នុងទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង{ជល់មាន់ អាប៉ោង និងយូគី}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើនេះផង! ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕