ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់បនល្បែងជល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត បង្កប់នៅក្នុង(កាស៊ីណូ)Casino Hotel Hero777 មួយកន្លែងក្នុង ស្រុកព្រះស្ដេច អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ……………….

ខេត្តព្រៃវែង ÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! (កាស៊ីណូ)Casino Hotel Hero777 មួយកន្លែង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងជល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ហ៊ានផ្គើនទៅនិងបទបញ្ជា ស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈដ្ឋានខាងក្រៅ! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់បនល្បែងជល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត បង្កប់នៅក្នុង(កាស៊ីណូ)Casino Hotel Hero777 មួយកន្លែង ក៏មិនអាចសាងភាពល្បីល្បាញ បើកលេងយ៉ាងគគ្រឹកគគ្រេង នៅលើទឹកដី នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ!។

ប្រភពដដែលបានបន្ថែមថា! ម្ចាស់បនល្បែងជល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត បង្កប់នៅក្នុង(កាស៊ីណូ)Casino Hotel Hero777 មួយកន្លែងក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឪ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។

និងឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាប! បនល្បែងជល់មាន់ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត បង្កប់នៅក្នុង(កាស៊ីណូ)Casino Hotel Heri777 មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕