ទីតាំងល្បែងជល់មាន់ តាមអនឡាញ នៅក្នុងតារាងបាល់ទះ យីហោ(តោប្រាំ 168)មួយកន្លែង នៅក្នុងមូលដ្ឋាន សង្កាត់ដង្កោ ខណ្ឌដង្កោ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ………………..

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញ នៅក្នុងតារាងបាល់ទះ យីហោ(តោប្រាំ 168)មួយកន្លែង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! ប្រហែល ម្ចាស់បនល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការ រិះគន់ ចំៗថា! បើគ្មានឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់បនល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកល្បែងសុីសង ដូចជា ជល់មាន់ តាមអនឡាញ នៅលើទឹកដី ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឡើយ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! ទីតាំងល្បែងជល់មាន់ តាមអនឡាញ នៅក្នុងតារាងបាល់ទះ យីហោ(តោប្រាំ 168)មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្រ្កាប!ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងជល់មាន់ តាមអនឡាញ និងក្នុងតារាងបាល់ទះ យីហោ(តោប្រាំ 169)មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន។ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!។