ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែង{ជល់មាន់ អាប៉ោង}និងល្បែងសុីសង តាមអនឡាញ គ្រប់ប្រភេទ នៅក្នុង{កាស៊ីណូម៉ារីម៉ាណ168}មួយកន្លែង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា និងវៀតណាម ជិតច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុង ស្រុកកំពង់ត្រាច ………………….

ខេត្តកំពត ÷ មជ្ឈដ្ឋាន អ្នកច្បាប់ ប្រាកដបានដឹងហើយ! គោលការណ៍{កាស៊ីណ}និមួយៗនៅ{កម្ពុជា}គេមិនតម្រូវឪ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ! ក្នុងនោះបើពលរដ្ឋខ្មែរសុំចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម មជ្ឈមណ្ឌលកំសាន្ត{កាស៊ីណូ}គឺជារឿងត្រឹមត្រូវ។ តែបើឪ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងទាំងនោះ គឺជារឿងខុសច្បាប់ 100%។

តែផ្ទុយទៅវិញម្ចាស់{កាស៊ីណូម៉ារីម៉ាណ 168}មួយកន្លែង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា និងវៀតណាម ជិតច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងគៀងគរក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឪ្យចូលលេងល្បែង{ជល់មាន់ អាប៉ោង}និងល្បែងសុីសង តាមអនឡាញ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ !.និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការ ឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់{កាស៊ីណូម៉ារីម៉ាតណ 168}និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង{ជល់មាន់ អាប៉ោង}និងល្បែងស៊ីសង តាមអនឡាញ គ្រប់ប្រភេទ នៅលើទឹកដីនៃ ស្រុកកំពង់ត្រាច ខេត្តកំពត បានឡើយ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា! {កាស៊ីណូម៉ារីម៉ាណ 168}មួយកន្លែង ជិតច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិសាស្ត្រខាងលើ បើកដៃឪ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែង{ជល់មាន់ អាប៉ោង}និងល្បែងសុីសង តាមអនឡាញ គ្រប់ប្រភេទ យ៉ាងពេញបន្ទុក តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ស្រុកកំពង់ត្រាច ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាន នូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឪ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តខេត្តកំពត ជួយចាត់មន្ត្រីជំនាញ ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! បនល្បែង{ជល់មាន់ អាប៉ោង}និងល្បែងស៊ីសង តាមអនឡាញ គ្រប់ប្រភេទ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា និងវៀតណាម ជិតច្រកទ្វារអន្តរជាតិព្រែកចាក មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។

សូមរំលឹកថា! កាលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.បានកន្លងផុតទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឪ្យលោក អភិបាលរាជធានី/ខេត្ត/ទាំង២៥/ខេត្ត/ក្រុង/ត្រូវតែអនុវត្ត ទប់ស្កាត់ និងបង្រ្កាប! ជាបន្ទាន់ បទល្មើសល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕