ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប បើកលេងអនាធិបតេយ្យ ……………….

ខេត្តសៀមរាប ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប បើកលេងអនាធិបតេយ្យ ..រួមមាន.!
(ទី១)នៅក្នុងតារាបាល់ទះ និងហាងកាហ្វេ ផ្លូវផ្សារលើ ជាច្រើនកន្លែង ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក .!
(ទី២)នៅក្នុងទានកាហ្វេ ទល់មុខ តារាងបាល់ទះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ !!
(ទី៣)នៅក្នុងហាងកាហ្វេ ជិតតារាងបាល់ទះ(១៦៩)ផ្សារដើមក្រឡាញ់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោចក .!!!
ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនេះ នៅក្នុងមូលដ្ឋាន ក្រុងសៀមរាប ខេត្តសៀមរាប អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!

មជ្ឈដ្ឋានខាងក្រៅ!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ? ម្ចាស់បនល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែង នៅលើទឹកដី នៃក្រុងសៀមរាប ខេត្តសៀមរាប បានឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែង ស្ថិតនៅក្នុង ភូមិសាស្ត្រ ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជា.អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង! ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕