
ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ដុះស្លែ មួយកន្លែងក្នុង ឃុំសឿ ស្រុកមង្គលបូរី នៅតែបន្តបើកលេងអនាធិបតេយ្យ ………………….
ខេត្តបន្ទាយមានជ័យ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ដុះស្លែ មួយកន្លែង ស្ថិតនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គៀងគរក្រុមញៀនល្បែងអោយចូលទៅលេងយ៉ាងគគ្រឹកគគ្រេង បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួករ ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ នៅលើទឹកដី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឡើយ!។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសង{បាញ់អាប៉ោង}ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកលេងយ៉ាងពេញបន្ទុក {ពោលគឺ}បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើអោយដាក់ការសង្ស័យថា! អាចទទួលបាន លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ខុសច្បាប់ ខាងលើនេះហើយ មើលទៅ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ប្រពន្ធ ខ្លាចប្តី និងកូនៗពួកគាត់ បោះបង់ការងារចោល ធ្លាក់វង្វេង និងការលេងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀត ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។
សូមរំលឹកថា! កាលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.បានកន្លងផុតទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឪ្យលោក អភិបាលរាជធានី/ខេត្ត/ទាំង២៥/ខេត្ត/ក្រុង/ត្រូវតែអនុវត្ត ទប់ស្កាត់ និងបង្រ្កាប! ជាបន្ទាន់ បទល្មើសល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕