
ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់បនល្បែងសុីសងខុសច្បាប់ តាមអនឡាញ ដូចជា(ជល់មាន់ និងឡូតូ)ក្នុងតារាងបាល់ទះ មួយកន្លែង នៅក្នុងមូលដ្ឋាន សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ………..
ភ្នំពេញ ÷ មានសេចក្តីរាយការណ៍ប្រាប់មកថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ដូចជា(ជល់មាន់ និងឡូតូ)ក្នុងតារាងបាល់ទះ មួយកន្លែង តាមបណ្តោយផ្លូវលំ ភូមិការកាប សង្កាត់ការកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់បនល្បែងសុីសងខុសច្បាប់ មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ ម្ចាស់បនល្បែងសុីសង ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ដូចជា(ជល់មាន់ និងឡូតូ)ក្នុងតារាងបាល់ទះ មួយកន្លែង នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។
តាមប្រភពបានឲ្យដឹងទៀតថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ដូចជា(ជល់មាន់ និងឡូតូ)ក្នុងតារាងបាល់ទះ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ផ្គើននិងប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុខភាពគ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ទេ? កើតមាននូវ អំពើ ចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ដូចជា(ជល់មាន់ និងឡូតូ)ក្នុងតារាងបាល់ទះ មួយកន្លែង តាមបណ្តោយផ្លូវលំ ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕