
ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ មួយកន្លែងក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៅតែបន្តបើកលេងអនាធិបតេយ្យ ……………….
ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! នៅភូមិពួកគាត់ មានទីតាំងល្បែង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្នាយអាក់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកឲ្យក្រុមញៀនល្បែងប្រុសស្រី.ក្មេងចាស់.ចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅភូមិស្វាយអាក់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(មាន់ជល់)តាមអនឡាញ នៅលើទឹកដីនៃ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ករណីល្បែង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិ.ឃុំ.ខាងលើ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវអំពើ ចោរកម្ម និងបទល្មើសៗផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង! ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕