ទីតាំងល្បែងសុីសង(ហ្គេម អនឡាញ)និងល្បែង គ្រប់ប្រភេទ ផ្សេងៗទៀត ជាច្រើនកន្លែង នៅចំកណ្តាល ក្រុងបាវិត នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង …………………..

ខេត្តស្វាយរៀង ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ទីតាំងល្បែងសុីសង(ហ្គេម អនឡាញ)និងល្បែង គ្រប់ប្រភេទ ផ្សេងៗទៀត ជាច្រើនកន្លែង ស្ថិតភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងបនល្បែងសុីសង ខុសច្បាប់ នៅកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ប្រជាពលរដ្ឋ​ រស់នៅមូលដ្ឋាន រង​ការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នាជា ប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ម្ចាស់ទីតាំងបនល្បែងសុីសងខុសច្បាប់ និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ហ្គេម អនឡាញ)និងល្បែងគ្រប់ប្រភេទ ផ្សេងៗទៀត ជាច្រើនកន្លែង នៅលើទឹកដី ក្រុងបាវិត ខេត្តស្វាយរៀង បានឡើយ ។​

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង(ហ្គេម អន)និងល្បែង គ្រប់ប្រភេទ ផ្សេងៗទៀត ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ ធ្វើឲ្យពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្ភ ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធ៌សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង(ហ្គេម អនឡាញ)និងល្បែង គ្រប់ប្រភេទ ផ្សេងៗទៀត ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕