
ល្បែង”ជល់មាន់”តាមអនឡាញ មួយកន្លែងនៅក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប.!។
ភ្នំពេញ ÷ ទីតាំងល្បែង”ជល់មាន់”តាមអនឡាញ មួយកន្លែង តាមផ្លូវបេតុង ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានកៀងគរក្រុមញៀនល្បែងឲ្យចូលលេងគគ្រឹកគគ្រេង តែលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបឡើយ! តើមានហេតុអ្វីទៅ .!។
ជាមួយគ្នានេះដែរ ទីតាំងល្បែង”ជល់មាន់”តាមអនឡាញ មួយកន្លែង នៅក្នុងទឹកដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេងរាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងមួយនេះនោះទេ!សង្ស័យជាឆ្នាំងបាយ ហើយមើលទៅ.!។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង”ជល់មាន់”តាមអនឡាញ ដែលមានទីតាំងខាងលើ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ
និងភាពភ័យខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា! ឯណាទៅ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្រ្តីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ.!។
ដូច្នេះហើយ ប្រជាពលរដ្ឋបាននាំគ្នាសំណូមពរដល់ ឯកឧត្តម ឃួង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែង”ជល់មាន់”តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន .!៕