ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ក្នុងទឹកដី ស្រុកឆ្លូង បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងប់ស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! …………………….

ខេត្តក្រចេះ÷ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់)តាមអនឡាញ បើកលេងអនាធិបតេយ្យ…!
(ទី១)នៅភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
(ទី២)នៅភូមិហាន់ជ័យ៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លែងក្នុង ឃុំឆ្លូង.និង.ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ស្របតាមគោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាលដែលបានកំណត់ និងដាក់ចេញកន្លងមកនោះ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់)តាមអនឡាញ នៅលើទឹកដី នៃស្រុកឆ្លូង ខេត្តក្រចេះ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ ជាពិសេស ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ក្រចេះ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីពង្រឹងសន្តិសុខ សង្គម៕