ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រលេខ(១១)ក្នុងចម្ងាយស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ បើកលេងយ៉ាងគគ្រឹកគគ្រេង …………………….

ខេត្តក្រចេះ÷ ពិតជាខ្លាំងមែន.!បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រលេខ(១១)ក្នុងចម្ងាយស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មានសេចក្តីរាយការណ៍ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងឲ្យបានដឹងថា! ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រលេខ(១១)ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះចាត់វិធានការ ក្នុងការបង្រ្កាប!ម្តងណានោះទេ? ហ៊ានផ្គើននឹងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រលេខ(១១)នៅលើទឹកដី នៃស្រុកសំបូរ ខេត្តក្រចេះ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ ជាពិសេស ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ក្រចេះ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅត្រង់ចំណុច បង្គោលគីឡូម៉ែត្រលេខ(១១)ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។

ច្បាប់ ស្តីពី ការបង្ក្រាប!ល្បែងស៊ីសង
ជំពូកទី ១
បទបញ្ញត្តិទូទៅ
មាត្រា ១…
ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។
មាត្រា ២…
រាល់លិខិតដែលបានអនុញ្ញាតឱ្យបើកល្បែងស៊ីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជាមោឃៈ ។
ជំពូកទី ២ ស្ថាប័នមានសមត្ថកិច្ច
មាត្រា ៣…
ការបង្ក្រាបនឹងការទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ជំពូកទី ៣ ទោសប្បញ្ញត្តិ
មាត្រា ៤..
ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ ដល់ព្រំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។
មាត្រា ៥..
ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានេះរៀល (៥.០០០.០00100) ដល់ម្លៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនឹងភ្នាក់ងារស៊ីសង ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា ៦…
កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
មាត្រា ៧…
ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នេះនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង ទៅនឹងខ្លួនអ្នកទទួល ការកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនឹងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ៕