
ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់សង្វៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកកែវសីមា ………………….
ខេត្តមណ្ឌលគីរី ÷ ទីតាំងសង្វៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនេះ ប្តូពីភូមិស្នែង ទៅលេងនៅភូមិផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងសង្វៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រប!ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដី នៃស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី ជាពិសេស ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ជួយចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងសង្វៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕