
បែកធ្លាយថា! {កាស៊ីណូ}ច្រកធ្លក ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត បើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងសុីសង គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ………………….
ខេត្តស្វាយរៀង ÷ អ្នកច្បាប់ ក៏ដូចមហាជនទូទៅ ធ្លាប់បានដឹងដែលថា! គោលការណ៍{កាស៊ីណូ}និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើក {កាស៊ីណូ}ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។
តែផ្ទុយទៅវិញ! បុគ្គលដែលហ៊ានបើកល្បែងសុីសង{ជល់មាន់}និងល្បែងស៊ីសង គ្រប់ប្រភេទ ផ្សេងៗទៀត កក្នុង{កាស៊ីណូ}ច្រកធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! {កាស៊ីណូ}ច្រកធ្លក ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ច្រកម្ទេស ក្រុងបាវិត កំពុងបើកដំណើរការល្បែងស៊ីសង{ជល់មាន់}និងល្បែងស៊ីសង គ្រប់ប្រភេទ ផ្សេងៗទៀត យ៉ាងពេញបន្ទុក {ពោលគឺ}បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ផងក៏មិនដឹង.?
មជ្ឈដ្ឋានខាងក្រៅ.! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ម្ចាស{កាស៊ីណូ}និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើក ល្បែងស៊ីសង{ជល់មាន់}និងល្បែងសុីសង គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុង{កាស៊ីណូ}ច្រកធ្លក នៅលើទឹកដី ក្រុងបាវិត ខេត្តស្វាយរៀង បានឡើយ! ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់នោះទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ជួយចាត់មន្ត្រី ក្រោមឱវាទ ចុះអនុវត្តទប់ស្កាត់ទង្វើរមិនប្រក្រតី របស់បុគ្គលដែល ហ៊ានបើកល្បែងសុីសង{ជល់មាន់}និងល្បែងសុីសង គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុង{កាស៊ីណូ}ច្រកធ្លក ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម៕