ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ក្នុងស្រុកភ្នំស្រួច កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ………………….

ខេត្តកំពង់ស្ពឺ ÷ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកលេងអនាធិបតេយ្យ។ !
(ទី១)នៅក្នុងហាងកាហ្វេ ក្នុងផ្សារត្រែងត្រយឹង លើផ្លូវក្រាលកៅស៊ូ ឡើងទៅឧទានជាតិគីរីរម្យ ខាងលិចផ្សារត្រែងត្រយឹង ប្រហែល ២០០.ម៉ែត្រ ស្ថិតក្នុង ឃុំត្រែងត្រយឹង .!
(ទី២)នៅភូមិទី៣ ឃុំនិយាយម៉ៅពេជ្រនិល .!
ទីតាំងល្បែងស៊ីសងទាំងនេះ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ប្រភពបានឲ្យដឹងទៀតថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋាន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងកៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រប!ទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសងខាងលើ និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់)តាមអនឡាញ នៅលើទឹកដី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមនឹង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួយចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕