ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ​ហ៊ុន ម៉ាណែត និងលោកជំទាវ​ ពេជ​ ចន្ទមុន្នី តែងតែផ្តល់ការយកចិត្តទុកដាក់ដល់សុខទុក្ខយោធិន និងគ្រួសារ គ្រប់កាលៈទេសៈ ……………………………………

រាជធានីភ្នំពេញ៖
ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ក្រោមការគិតគូរ យកចិត្តទុកដាក់ ដល់សុខទុក្ខយោធិន
និងគ្រួសារយោធិនក្នុង​អង្គភាព​ ពីសំណាក់ឯកឧត្តម​ ឧត្តម សេនីយ៍ឯក​ ​ហ៊ុន ម៉ាណែត Manet Hun និងលោកជំទាវ ពេជ​ ចន្ទមុន្នី Chanmony Pich ជាពិសេសចូលរួមអបអរសាទរដល់ក្រុមគ្រួសារយោធិន ដែលទើបតែទទួលបានសមាជិកថ្មី ក្រុមការងារគោលនយោបាយ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បាននាំយកកញ្ចប់មាតុភាព ដែលជាអំណោយដ៏ថ្លៃថ្លា​របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ​ហ៊ុន ម៉ាណែត និងលោកជំទាវ​ ពេជ ចន្ទមុន្នី ទៅប្រគល់ជូន លោក ឧត្តមសេនីយ៍ត្រី ថន ដារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នៅសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ​។

សម្ភារកញ្ចប់មាតុភាពរួមមាន៖
១- ថវិកា ៨០មុឺនរៀល
២-អង្ករ០៣ បេ
៣-កន្សែងពោះគោ ចំនួន០១
៤-ប្រេងកូឡា ចំនួន០៣ប្រអប់
៥-ឆ្នាំងដាំទឹកអគ្គីសនី ចំនួន០១
៦-អង្រឹង ចំនួន០១
៧-មុងទារក ចំនួន០១
៨-ខោទឹកនោម ចំនួន០១ដុំធំ
៩-ខោអាវទារក ចំនួន០២កំប្លេរ
១០-ពូកទារក ចំនួន០១
១១-ខ្នើយ ចំនួន០១
១២-ពួកម្តាយ ចំនួន០១

ជាមួយគ្នានេះក្រុមការងារបានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំ ណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមអបអរ សាទរ និងជូនពរដល់ក្រុមគ្រួសារ​ លោក ឧត្តមសេនីយ៍ត្រី ថន ដារ៉ា ដែលភរិយា ទើបសម្រាលបានកូនស្រី គួរឱ្យស្រលា ញ់និងមានសុខភាពល្អនាពេលនេះព្រមទាំងជូនពរលោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ សំណាង ល្អ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។

លោក ឧត្តមសេនីយ៍ត្រី ថន ដារ៉ា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ​ ព្រមទាំងថ្នាក់ដឹកនាំអង្គភាព ដែលតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារគ្រប់កាលៈទេសៈទោះបីជាឯកឧត្តមនិងលោក ជំទាវ កំពុងមានភារកិច្ចមមាញឹកបម្រើជាតិ និងប្រជាជនយ៉ាង ណាក៏លោកបានចាត់តាំងក្រុមការងារនាំយកកញ្ចប់មាតុ ភាព មានទាំងថវិការ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ជូនយោ ធិន និងក្រុមគ្រួសារនៅពេលនេះ។ និងបានសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ ស ម្រេចជោគជ័យ គ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការ ពារជាតិ អគ្គបញ្ជាការ ប្រគល់ជូន និងសូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

#HunManet #ManetHun #ChanmonyPich