
ល្បែងស៊ីសង តាមអនឡាញ ១.កន្លែងនៅ ឃុំសុចិត្រ ស្រុកសណ្តាន់ បើកលេងគគ្រឹកគគ្រេង សមត្ថកិច្ច មិនហ៊ានបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង ?
ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា! ទីតាំងល្បែងសុីសង ផ្សងសំណាង តាមអនឡាញ ១.កន្លែង ស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បើទទួលក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ឲ្យចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប! ហ៊ានផ្គើនទៅនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។
ប្រភពបានបន្ថែមថា! ទីតាំងល្បែងសុីសង ផ្សងសំណាង តាមអនឡាញ ១.កន្លែងនៅ ឃុំសុចិត្រ ស្រុកសណ្តាន់ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេងរយៈពេលយូខែមកហើយ តែ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងបនល្បែងសុីសង ១.កន្លែងនេះ រួចហើយមើលទៅ ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់។
ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ឃុំសុចិត្រ ស្រុកសណ្តាន់ បានដាក់ការសង្ស័យថា! បើគ្មានឃុបឃិតគ្នាជាប្រព័ន្ធ និងមានខ្នងបង្អែកនៅពីក្រោយ រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង ផ្សងសំណាង តាមអនឡាញ នៅលើទឹកដី ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឡើយ។
ប្រភពដដែលបានបន្តថា! មិនគួរ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បណ្តែតបណ្តោយឲ្យទីតាំល្បែងសុីសង ផ្សងសំណាង តាមអនឡាញ ១.កន្លែងខាងលើ បើកដំណើរការអនាធិបតេយ្យ បែបនេះនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង និងភាពភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សូមអំពាវនាវទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយចាត់មន្ត្រីក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើរមិនប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែងស៊ីសង ផ្សងសំណាង តាមអនឡាញ ១.កន្លែងនៅ ឃុំសុចិត្រ ស្រុកសណ្តាន់ នេះផង គ្រប់គ្រង ដោយលោក សុិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ និងលោក ឃុត ណាត អធិការនគរបាលស្រុកសណ្តាន់ ដើម្បីពង្រឹង សន្តិសុខសង្គម៕