សង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ របស់លោក គ្រូ ឈាន់ និងលោក អាង ម្ចាស់ផ្សារសំអាងរីករាយ មួយកន្លែងក្នុង ឃុំបឹងល្វា ស្រុកសន្ទុក បើកលេងអនាធិបតេយ្យ។

ខេត្តកំពង់ធំ ÷ មានសេចក្តីរាយការណ៍មកថា! មានទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅចំណុចចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិអូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីអោយចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានអោយដឹងថា! លោកគ្រូ ឈាន់ និងលោក អាង ម្ចាស់ផ្សារសំអាងរីករាយ ជាម្ចាស់ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុងមូលដ្ឋាន ឃុំបឹងល្វា ស្រុកសន្ទុក កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេមិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប! ឬទប់ស្កាត់នោះឡើយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងវង់ល្បែងនេះ ប្រហែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ជាមួយគ្នានេះដែរ សង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅចំណុច ចំការស្វាយចន្ទី មួយកន្លែងដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ យ៉ាងនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរៗនោះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅស្នើអោយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាប!ផង។ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅចំណុច ចំការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕