មន្ត្រីចោទប្រកាន់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ឃុបឃិតជាមួយ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ប្រព្រឹត្តអំពើពុករលួយ។

ខេត្តពោធិ៍សាត់ ÷ បែកធ្លាយលោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានរងការចោទប្រកាន់ពីក្រុមន្ត្រីមួយចំនួនថា! ឃុបឃិតជាមួយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនិងការថ្លឹងរថយន្ត មានភាពមិនប្រក្រតី យកលុយចែកគ្នាដាក់ក្នុងហោប៉ៅ ហើយបើគ្មានការបើកភ្លើងខៀវ ពីលោក កាង ប៉េងហ៊ាក់ នោះទេ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។

ប្រភពពីមន្ត្រីដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា! ដោយសារមានមន្ត្រីខ្លះធ្វើជាខ្នងបង្អែក នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក កាង ប៉េងហ៊ាក់ រក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ បានយូរ។

សេចក្តីរាយការណ៍ពីក្រុមឈ្មួញ និងអាជីវករ រកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ផ្លូវជាតិលេខ.៥ បានបង្ហើបប្រាប់ថា! ទោះបីពួកគេដឹកជញ្ជូនទំនិញមិនលើសទម្ងន់ក៏ត្រូវបង់លុយ តាមការកំណត់របស់មន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿងដែរ។

ផ្ទុយទៅវិញ .! ម្ចាស់រថយន្តធំៗផ្ទុកលើសទម្ងន់ អាចបើកកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ដោយមិនចាំបាច់ចូលទៅថ្លឹងឡើយ ឲ្យតែម្ចាស់រថយន្តទាំងនោះ បង់លុយទៅតាមការកំណត់បានហើយ។

ជាងនេះទៅទៀត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តែងតែប្រើឈ្មោះ លោក កាង ប៉េងហ៊ាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ដើម្បីការពារទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់ខ្លួនយ៉ាងត្រជាក់ចិត្ត។

ទាក់ទងការចោទប្រកាន់នេះ លោក កាង ប៉េងហ៊ាក់ ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង មិនអាចសុំការអត្ថាធិប្បាយបាននោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធបានជ្រាប់ ក៏សំណូមពរដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាចាត់វិធានការចុះស៊ើបអង្កេតពិនិត្យមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ផ្លូវជាតិលេខ.៥ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ផងទាន៕