ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ១.កន្លែងក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា បើកលេងអនាធិបតេយ្យ។

ភ្នំពេញ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននាំគ្នារាយការណ៍ប្រាប់ថា! បុគ្គលដែលហ៊ានបើកល្បែងសុីស តាមប្រព័ន្ធអនឡាញ នៅតាមបណ្តោយផ្លូវ១៣៤ ស្ថិតក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ​នៅក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា ដាក់សង្ស័យថា! មន្ត្រី​អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំ​ទទួល លាភសក្ការៈ និងផលប្រយោជន៍​ខ្លះៗ ពី​ម្ចាស់​ទីតាំងល្បែងមួយនេះ រួចអស់ហើយ ផងក៏មិនដឹង ទើបមានបើកល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ទុកឲ្យក្រុមញៀនល្បែងចូលលេង​យ៉ាងគគ្រឹកគគ្រេង ទាំងយប់ ទាំងថ្ងៃ គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ប្រជាពលរដ្ឋ​នៅក្បែរទីតាំងនោះ រង​ការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់​ទីតាំង​ និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាង បើក ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ នៅលើទឹកដី ខណ្ឌ៧មករា បានឡើយ ។​

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុដូច្នេះ ​ប្រជាពលរដ្ឋ​ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង​សុីសង តាមប្រព័ន្ធអនឡាញ នៅតាមបណ្តោយផ្លូវ១៣៤ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕