ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល សង្ស័យចាត់ឲ្យកូនចៅប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។

ខេត្តព្រះសីហនុ ÷ ក្រុមរកស៊ីដឹកទំនិញតាមកំណាត់ផ្លូវជាតិលេខ.4 កាលពេលថ្មីៗនេះ បានចោទប្រកាន់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ដែលមានទីតាំងចំណុច ឃុំស្ទឹងច្រាល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមការគ្រប់គ្រង របស់មន្ត្រីសាធារណៈការខេត្ត នៅលើកំណាត់ផ្លូវជាតិលេខ.4 នោះថា! កំពុងសម្ងំដាក់កុងត្រូលជជុះ ប្រព្រឹត្តអំពើពុករលួយហើយ ដោយរថយន្តមួយចំនួន ស្ទុកទំនិញស្ទើបាក់រថយន្ត មិនបានចូលថ្លឹងនោះទេ ?

សេចក្តីរាយការណ៍ថា! មានរថយន្តដឹកលើសទម្ងន់ជាច្រើន គេបានតម្រូវឲ្យបង់លុយមុន ឡើងលើជញ្ជីងហើយក្រុមមន្ត្រីបានប្រមូលលុយដាក់ហោប៉ៅដោយមិនចេញក័យវិបត្តិ លើសពីនេះទៅទៀតបើរថយន្តដឹកលើសទម្ងន់នោះ ជាបក្សពួកចាស់ៗ ឬជាម៉ូយចាស់ របស់មន្ត្រីជញ្ជីង គេគ្រាន់តែសញ្ញូដៃ ញ៉ាក់ភ្លើង ក៏បានធ្វើដំណើរទៅមុខយ៉ាងរលូន ដោយមិនចាំបាច់ឡើងលើជញ្ជីងថ្លឹងឡើយ សុំលោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ មេត្តាពិនិត្យមន្ត្រីខ្លួនផងទាន ។

ប្រភពពីអ្នករកស៊ីដឹកទំនិញបានបង់លុយនៅថ្នាក់ការ របស់ជញ្ជីងថ្លឹងលុយ ស្ទឹងច្រាលនេះថា ត្រូវចូលប្រាប់ ឬបង់លុយមុន ទើបហ៊ានបើកឡើងលើជញ្ជីង ការបង់លុយនេះ ដែលដោយសារពួកគាត់ដឹកលើសទម្ងន់ ចាប់ពីតោន ទៅបីតោន ចំពោះថវិកាប្រមូលបាន ពីប្រជាពលរដ្ឋ និងអាជីវករដឹកទំនិញនោះបានបង់ឲ្យ អង្គភាពយើង មិនអាចបញ្ជាក់ទេថា លុយទាំងនេះ ប្រធានស្ថានីយ៍ជញ្ជីង ប្រមូលយកទៅចែកចាយ សែនព្រេន ដល់ណាខ្លះនោះទេ ទើបហ៊ានប្រព្រឹត្តទង្វើអំពើពុករលួយ ឲ្យកើតឡើងបែបនេះ។

ជាក់ស្តែងដែលក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំ ក៏បានថតផ្ដិតយករូបភាព អំពីសកម្មភាព ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល បន្ទាប់ពីទទួលបានប្រភពជុំវិញករណីខាងលើនោះ ក៏បានឃើញរថយន្ត ជាច្រើនប្រភេទ ដឹកទំនិញ បានចូលបង់លុយ ទៅតាមច្រកតូច បង់លុយ រួចក៏បើកកាត់ជញ្ជីង ចំពោះរថយន្ត ខ្លះបានឈប់ចិញ្ចើមផ្លូវ ចូលទៅនិយាយក៏បង់លុយរួច ក៏បើកចេញដោយមិនបាច់ឡើងជញ្ជីងថ្លឹង ស្ទឹងច្រាល នោះទេ។

បន្ថែមពីនេះទៀត ឡានប្រភេទ.5 តោន និងឡាន 8.តោន យីឌុប ដឹកលើសទម្ងន់ ផងដែរ បើកមកដល់ជញ្ជីង បន្ថែមល្បឿនវ៉ៃភ្លើងសញ្ញូ កូនចៅជញ្ជីងឃើញ ក៏បោយដៃឲ្យទៅ ហាក់បីដូចមានការរៀបចំ ចាត់ចែងទុកមុន ដើម្បីសម្រួលស្ថានការណ៍ លាក់បាំង។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធបានជ្រាប់ ក៏សំណូមពរដល់ ប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ មេត្តាចាត់តាំងវិធានការចុះស៊ើបអង្កេតពិនិត្យមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មួយនេះផងទាន៕