
ម្ចាស់ល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណ ល្បែងឡូតូ មួយកន្លែងក្នុង ឃុំក្រញូងសែនជ័យ ស្រុកស្នួល បាននាំគ្នាបើកលេងយ៉ាងអនាធិបតេយ្យ ផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា.!។
ខេត្តក្រចេះ ÷ ទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណ ល្បែងឡូតូ មួយកន្លែងស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ បានឲ្យមេការគៀងគរក្រុមញៀនល្បែងពីទីជិតឆ្ងាយឲ្យចូលមកលេងល្បែងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នោះឡើយ.! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
បើតាមសេចក្តីរាយការណ៍មកថា! ល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណ ល្បែងឡូតូ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ឃើញបើកលេងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិននាំគ្នាធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យគេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវថ្នាំងសណ្តំអ្វីហើយមើកទៅ បានស្រវាំងភ្នែក មើលមិនឃើញ ទើបដើរបញ្រ្ចាសទិស ផ្ទុយពីគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។
ទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណ ល្បែងឡូតូ មួយកន្លែងក្នុង ឃុំក្រញូងសែនជ័យ ស្រុកស្នួល រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ខណៈបនល្បែងនៅតែបន្តបើកលេងស្រែកហ៊ោកញ្ជ្រៀវបានយ៉ាងរំភើយ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។
ដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដល់ ថ្នាក់ដឹកនាំ ដូចជា ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណ ល្បែងឡូតូ មួយកន្លែងនៅក្នុងមូលខាងលើនេះ ផងទាន.!៕