ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានក្សាភាពស្ងៀមស្ងាត់ ……………..
ខេត្តកែប ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ខាងកើតម៉ាស៊ីនកិនថ្ម ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប គៀងគរក្រុមញៀនល្បែងឲ្យទៅលេងភ្លួកទឹក ភ្លួកដី រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានធ្វើកាតបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់សង្វៀនល្បែងសុីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដីនៃ ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឡើយ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា!នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥.នេះ ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹក ភ្លួកដី បែរជា សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ធ្វើឲ្យគេសង្ស័យថា! សមត្ថកិច្ចពាក់ពន្ធ នឹងអាជ្ញាធរមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងសង្វៀនល្បែងសុីសងខុសច្បាប់ ខាងលើរួចហើយមើលទៅ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុ ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕