ពិតជាខ្សែធំ ខ្នងក្រាស់មែន.!ម្ចាស់{កាស៊ីណូ67 }ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ)ស្រុកចន្ទ្រា ហ៊ានបើកល្បែង(ជល់មាន់)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគ្រេង ………………..

ខេត្ត​ស្វាយរៀង ÷ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ជល់មាន់)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង{កាស៊ីណូ67 }ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រកសៀងហៃ) ស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងបើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងសុីសងខុសច្បាប់បានដោយរលូន រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​រស់នៅក្បែរច្រកទ្វារព្រំដែនសំរោង​(ហៅច្រកសៀងហៃ)ស្រុកចន្ទា មានការការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ម្ចាស{កាស៊ីណូ67 }និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឡើយ ។​

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! បទល្មើសល្បែង(ជល់មាន់)និងល្បែងស៊ីសងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង{កាស៊ីណូ67 }ក្បែរច្រកទ្វារព្រំដែនសំរោង(ហៅច្រសៀងហៃ)ស្រុកចន្ទ្រា មួយកន្លែងនេះផង។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕