កាស៊ីណូ67 នៅក្បែរច្រកទ្វារព្រំដែនតំបន់សំរោង(ហៅច្រក សៀងហៃ) ស្រុកចន្ទ្រា នៅតែដំណើរការបើកល្បែង(ជល់មាន់)និងល្បែងខុសច្បាប់ ផ្សេងៗទៀត បានដោយរលូន! ………………..

ខេត្ត​ស្វាយរៀង ÷ បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្បែរច្រកទ្វារព្រំដែនតំបន់សំរោង(ហៅច្រក សៀងហៃ)បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ជល់មាន់)និង​ល្បែង​ខុសច្បាប់ ផ្សេងៗទៀត នៅក្នុង កាស៊ីណូ67 បានដោយរលូន ប្រហែល ម្ចាស់ទីតាំងបនល្បែងសុីសង មាន​ខ្នងបង្អែក​ រឹងមាំ ហើយមាន​ឥទ្ធិពលទៀតផងមើលទៅ បានជា សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ប្រភពដដែលបានបន្តទៀតថា កាស៊ីណូ67 នៅក្បែរច្រកទ្វារព្រំដែនតំបន់សំរោង (ហៅច្រក សៀងហៃ) ស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងគៀងគរក្រុម ញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឲ្យចូលលេងល្បែង(ជល់មាន់)និងល្បែងខុសច្បាប់ ផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង រីឯ.សមត្ថកិច្ច​និងអាជ្ញាធរ​ក្នុង​មូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! គេសង្ស័យ សម្ងំ​ទទួល ផលប្រយោជន៍​ ខ្លះៗពី​មម្ចាស់ទីតាំងបនល្បែងសុីសង ១.កន្លែងនេះហើយ ផងក៏មិនដឹង ទើបមាន​បើក​ល្បែង​ស៊ីសងដូច​ជា(ជល់មាន់)និងល្បែងខុសច្បាប់ ផ្សេងៗទៀត បានដោយរលូន។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​រស់នៅក្បែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់សំរោង​(ហៅច្រក សៀងហៃ)មានការការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ម្ចាស(កាស៊ីណូ)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់)និងល្បែងខុសច្បាប់ ផ្សេងៗទៀត នៅលើទឹកដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឡើយ ។​

ប្រភពបានបន្ថែមទៀតថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ រស់នៅ ក្បែរច្រកទ្វារព្រំដែនតំបន់សំរោង(ហៅច្រក សៀងហៃ) ស្រុកចន្ទ្រា សំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុង កាស៊ីណូ67 ក្បែរច្រកទ្វារព្រំដែនតំបន់សំរោង(ហៅច្រក សៀងហៃ)ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង

ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕