ទីតាំងបើកលេងល្បែង{ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ខណ្ឌសែនសុខ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………………..

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! មានទីតាំងល្បែង{ជល់មាន់និងអាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលទៅលេង ភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ មានការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅលើទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល មួយគូៗ ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មានដឹងដែលឬទេ ឬមួយដឹងហើយ មិនហ៊ានបង្ក្រាប! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕