ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ របស់ជនជាតិចិន បើកលេងអនាធិបតេយ្យ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ………….

​ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ របស់ជនជាតិចិន មួយកន្លែង ស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ តែលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះ ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ តើហេតុអ្វី ទៅទាន។

ប្រភពដដែលបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ របស់ជនជាតិចិន មួយកន្លែងនៅក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ ទាំងថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងប្រជាពលរដ្ឋ កំពុងរងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន ក៍មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។

ប្រភពបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភណ៍ ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាដើម។ល។

ហេតុ!ដូច្នេះ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសីុសងខុសច្បាប់ គ្រប់ប្រភេទ របស់ជនជាតិចិន មួយកន្លែង ស្ថិតនៅភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕