ទីតាំងសង្វៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានដឹងដែលឬទេ ឬមួយដឹងហើយ មិនហ៊ានបង្រ្កាប! …….
ខេត្តក្រចេះ ÷ តាមសេចក្តីរាយការណ៍ប្រាប់មកថា! មានទីតាំងសង្វៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុង ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពបានឲ្យដឹងទៀតថា! ទីតាំងសង្ឃវៀនល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយយ៉ាងពេញបន្ទុក តែគេមិនទាន់មានឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ទេ កើតមាននូវ អំពើ ចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ កំពុងរងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង និងបក្សពួក របស់ខ្លួន ក៍មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឡើយ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រួមនឹង ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះធ្វើទប់ស្កាត់ និងបង្រ្កាប! ទីតាំងសង្វៀនល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខសង្គម។
សូមរំលឹកផងដែលថា! កាលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកន្លងផុតទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង៕