
ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែង ក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ បើកលេងអនាធិបតេយ្យ …………….
ខេត្តត្បូងឃ្មុំ ÷ មានសេចក្តីរាយការណ៍បានឪ្យដឹងថា! ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិកំរ៉ែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកទទួលក្រុមញៀនល្បែងឪ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឡើយ!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។
សូមរំលឹកផងដែលថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកន្លងផុតថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឪ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ទៅលើទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕