
ទីតាំងល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)ក្នុង ឃុំទ្រាន ស្រុកកំពង់សៀម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ……………………..
ខេត្តកំពង់ចាម ៖ មានសេចក្តីរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)មួយកន្លែង ស្ថិតនៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាប! ផ្គើននិងបទបញ្ជា ស្តីពីការ ទប់ស្កាត់ ក៍ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក្នុង.ឃុំទ្រាន ស្រុកកំពង់សៀម កំពុងរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងឡូតូ តាមអនឡាញ នៅលើទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឡើយ។
ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! ម្ចាស់ទីតាំងល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)និងបក្សពួកគ្នីគ្នា ក្នុង-ភូមិ-ឃុំ-ខាងលើ ពង្វក់ស្មារតី ក្រុមញៀនល្បែងប្រុស-ស្រី-ក្មេង-ចាស់-ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលឃើញចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។ ធ្វើឲ្យប្រជាពលរដ្ឋ នៅតំបន់នោះ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ សម្ងំ ទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ល្បែងសុីសង តាមអនឡាញ ផងក៏មិនដឹង ទើបគ្មានការបង្រ្កាប!
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងសុីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។
សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕