ទីតាំងល្បែងសុីសងខុសច្បាប់(បៀរ និងអាប៉ោង)ដុះស្លែ មួយកន្លែងក្នុង សង្កាត់១ ក្រុងព្រះសីហនុ បើកលេងអនាធិបតេយ្យ ……………………..

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានរាយការណ៍ ប្រាប់មកថា! ទីតាំងល្បែងស៊ីសងខុសច្បាប់(បៀរ និងអាប៉ោង)ដុះស្លែ មួយកន្លែង ត្រង់ចំណុច ផ្លូវទំនប់រលក ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពង្វក់ស្មារតី ក្រុមញៀនល្បែងប្រុស-ស្រី-ក្មេង-ចាស់-ឲ្យមកចូលលេងទាំងយប់-ទាំងថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាព ល្បីល្បាញ ខាងបើកល្បែងសុីសងខុសច្បាប់(បៀរ និងអាប៉ោង)នៅលើទឹកដី ក្រុងព្រះសីហនុ បានឡើយ។

ប្រភពច្បាស់ការណ៍ដដែល អង្គភាព គេហទំព័រ អង្គរ ដេលី យើងទទួលបានឲ្យដឹងថា! ទីតាំងល្បែងសុីសងខុសច្បាប់(បៀរ និងអាប៉ោង)ដុះស្លែ មួយកន្លែង ត្រង់ចំណុចផ្លូវទំនប់រលក ក្នុង.សង្កាត់១ ក្រុងព្រះសីហនុ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំ ទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់បនល្បែងមួយនេះ រួចហើយ ផងក៏មិនដឹង ទើបគ្មានការបង្រ្កាប!

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងសុីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងសុីសងខុសច្បាប់(បៀរ និងអាប៉ោង)ដុះស្លែ មួយកន្លែង ត្រង់ចំណុចផ្លូវទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕