
ទីតាំងល្បែងសុីសងខុសច្បាប់(បាញ់អាប៉ោង)ដុះស្លែ មួយកន្លែងក្នុង ឃុំសុចិត្រ ស្រុកសណ្តាន់ បើកលេងទាំងយប់.ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ …………………..
ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍ប្រាប់មកថា! ទីតាំងល្បែងសុីសងខុសច្បាប់(បាញ់អាប៉ោង)ដុះស្លែ មួយកន្លែងស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មេបនល្បែងកំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែង-ប្រុស-ស្រី-ក្មេង-ចាស់ឲ្យមកចូលលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់បនល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!
ប្រភពច្បាស់ការណ៍ដដែល អង្គភាព គេហទំព័រ អង្គរដេលី យើងទទួលបានឲ្យដឹងថា! ទីតាំងល្បែងសុីសងខុសច្បាប់(បាញ់អាប៉ោង)មួយកន្លែងក្នុង ឃុំសុចិត្រ ស្រុកសណ្តាន់ នាំគ្នាបើកលេងយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(បាញ់អាប៉ោង)នៅលើទឹកដី ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពដ្ឋ រស់នៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំ ស្រវាំងភ្នែក អស់ហើយ បានជាមើលមិនឃើញ ឬមួយសម្ងំ ទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់(បាញ់អាប៉ោង)ដុះស្លែ មួយកន្លែងខាងលើនេះ រួចហើយមើលទៅ បានជាគ្មានការបង្រ្កាប!
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងសុីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងខុសច្បាប់(បាញ់អាប៉ោង)ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង៕