ទីតាំងល្បែងឡូតូ តាមអនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេង សារជាថ្មីទៀតហើយក្នុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ………………
ភ្នំពេញ ÷ សេចក្តីរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឡូតូ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិដំណាក់ធំទី៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កៀងគរក្រុមញៀនល្បែងទាំងនោះឲ្យចូលលេងអនាធិបតេយ្យ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មូយនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងឡូតូ តាមអនឡាញ ក្នុង.សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងជារៀងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប! ឬទប់ស្កាត់ ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងឡូតូ តាមអនឡាញ នៅលើទឹកដី ខណ្ឌមានជ័យ បានឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងឡូតូ តាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕