ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម សម្រុកចូលលេងល្បែង គ្រប់ប្រភេទ ក្នុង(កាស៊ីណូ 777)ស្ថិតក្នុង ស្រុកព្រះស្ដេច យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ គ្មានការទប់ស្កាត់ ………..
ខេត្តព្រៃវែង ៖ អ្នកច្បាប់ ក៏ដូចមហាជន ធ្លាប់បានដឹងដែលថា!គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។
បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា! ម្ចាស់(កាស៊ីណូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងបើកដៃឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស័្ពរ ខ្លះអត់ប៉ាស្ព័រ ហូរចូលមកលេងល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែង ជាច្រើនផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់(កាស៊ីណូ 777)មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
បងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង ខណៈពេលឃើញ ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ប្រមូលផ្តុំគ្នាចូលមកលេងល្បែង ជារាល់ថ្ងៃ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកព្រះស្ដេច ខេត្តព្រៃវែង ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ ឬមួយទទួលបានលាភសក្ការៈ ខ្លះៗ អស់ហើយ ទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំង(កាស៊ីណូ777)មួយកន្លែង ខាងលើបើកលេងបានដោយរលូន។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍ និងភាពភ័យខ្លាចចំពោះសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សុំអំពាវនាវ យ៉ាងទទូចដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់បុគ្គល ដែលហ៊ាន បើកល្បែងសុីសង គ្រប់ប្រភេទ ក្នុង(កាសុីណូ 777)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕