សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …..

​​ខេត្តកែប ÷ សេចក្តីរាយការណ៍ប្រាប់មកថា! ឈ្មោះ(ខុម)ជាម្ចាស់ផ្ទះ និងឈ្មោះ(ទ្រី)ម្ចាស់ សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាពក្នុងបង្រ្កាប! ខណៈ បនល្បែងសុីសង នៅបន្តបើកលេងបង្កភាពអនាធិបតេយ្យ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ រងរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់សង្វៀនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ខា្នតធំ នៅលើទឹកដី ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា! សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ដែលមានទីតាំងខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ធ្វើឲ្យគេដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗ ពីម្ចាស់ល្បែងសុីសង មួយនេះ ផងក៏មិនដឹង ទើបគ្មានការបង្រ្កាប!

ជាក់ស្តែងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤.នេះ ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ភូមិសាស្ត្រខាងលើ គេសង្កេតឃើញ ក្រុមញៀនល្បែងនាំគ្នាលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ (ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូធម្មតា ឬមួយគូពិសេស ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ជាពិសេស ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប សូមជួយចាត់ កម្លាំង ជំនាញ ក្រោម ឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ខ្នាតធំ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។