ទីតាំងល្បែងស៊ីសង”ជល់មាន់”តាមអនឡាញ មួយកន្លែងក្នុង ឃុំក្រយា ស្រុកសន្ទុក បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់.!។

ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងស៊ីសង{ជល់មាន់}តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងបើកដំណើរការលេងអនាអិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គេសង្ស័យអសមត្ថភាព ក្នុងការបង្រ្កាប!។

ជាមួយគ្នានេះដែរ ម្ចាស់ទីតាំងល្បែងស៊ីសង{ជល់មាន់}តាមអនឡាញ មួយកន្លែងក្នុង ឃុំក្រយា ស្រុកសន្ទុក បានឲ្យមេការកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកចូលលេងជាលេងរាល់ថ្ងៃ តែគេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប! ឬទប់ស្កាត់នោះឡើយ! ដែលធ្វើឲ្យគេសង្ស័យថា! ទីតាំងល្បែងមួយនេះ ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងអស់នោះតែម្តង.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងស៊ីសង{ជល់មាន់}តាមអនឡាញ មួយកន្លែងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងចាក់លុយ ស្រែក ហ៊ោ កញ្ជ្រៀវ ឮលាន់ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា រជាដើម។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក បានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ!។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង{ជល់មាន់}តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន.!។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យលោកអភិបាលនៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស ឲ្យខានតែបាន.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ? និងមានបញ្ហាប្រឈមនិងដកចេញពីតំណែងទៀតផង.!៕