ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ជាច្រើនប្រភេទ របស់ ជនជាតិចិន យីហោ”ហ័ង សុីហូលីដេ”មួយកន្លែងនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!។

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជាច្រើនប្រភេទ របស់ ជនជាតិចិន យីហោ”ហ័ង សុីហូលីដេ”មួយកន្លែង ចុះពីស្ពានហង្ស បត់ឆ្វេងបន្តិច នៅឆ្វេងដៃ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្ក្រាប! សង្ស័យជាឆ្នាំងបាយ.!។

ប្រភពបានឲ្យដឹងថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ជាច្រើនប្រភេទ របស់ ជនជាតិចិន មួយកន្លែង នៅក្នុងទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងទាំងយប់ ទាំងថ្ងៃ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។

គេសង្កេតឃើញទីតាំងល្បែង(ហ្គេមបាញ់ត្រី)ជាច្រើនប្រភេទ របស់ ជនជាតិចិន យីហោ”ហ័ង សុីហូលីដេ”មួយកន្លែងខាងលើ បើកលេងទាំងយប់ ទាំងថ្ងៃបង្កភាពអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ
និងភាពភ័យខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ជាហេតុ!ធ្វើឲ្យពលរដ្ឋលើកឡើងថា! ឯណាទៅ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម ឃួង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ជាច្រើន ប្រភេទ របស់ ជនជាតិចិន យីហោ”ហ័ង សុីហូលីដេ”មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន .!៕