
ទីតាំងល្បែងស៊ីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប.!។
ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងក្នុង ស្រុកមេមត់។ 👉 រួមមាន.!
(ទី១)នៅហាងកាហ្វេទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់ ខាងលិចផ្សារមេមត់ ប្រហែល ២០០ម៉ែត្រ ក្នុង ឃុំមេមត់ .!
(ទី២)នៅចំណុចហាងកាហ្វេ ខាងក្រោយ មន្ទីរពេទ្យបង្អែកស្រុកមេមត់ ក្នុង ឃុំមេមត់ .!
(ទី៣)នៅតារាងបាល់ទះ ខាងជើងផ្សារ បុរីតេជោ ក្នុង ឃុំដារ .!
(ទី៤)នៅហាងកាហ្វេ ខាងលិចផ្សារដារ ប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ .!
(ទី៥)នៅហាងកាហ្វេ ខាងលិចផ្សារដារ ប្រហែល ១គីឡូម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ .!
សូមបញ្ជាក់ថា! ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ទាំងប្រាំងកន្លែងនេះនៅក្នុងទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងស៊ីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ.!។
ទីតាំងល្បែងស៊ីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្រ្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងជារៀងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្ដង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។
ប្រភពដដែលបានបន្តទៀតថា! ល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងដែលមានទីតាំងខាងលើ ឃើញបើកឲ្យក្រុមញៀនល្បែងចូលលេងស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹងអឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា.លួច.ឆក់.ប្លន់.និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
បញ្ហានេះធ្វើឲ្យពួកគាត់ ក៏នាំគ្នាលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស កន្លងមកនោះ.!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុងសាស្រ្តខាងលើនេះ ផងទាន.!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ: អភិបាលរាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។