
ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែងនៅក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បើកលេងមិនខ្លាច អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាល់តែសោះ.!។
ភ្នំពេញ ÷ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍មកថា: មានទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅផ្លូវលំកែងផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពបើកឲ្យក្រុមញៀនល្បែងចូលលេងទាំងយប់ ទាំងថ្ងៃយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមសា្ងត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា: អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងដោយរលូនបែបនេះ.!។
ទីតាំងល្បែងសុីសង គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សាតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះធ្វើការបង្រ្កាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ទៅវិញ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា: បនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្បែរនោះបានលើកឡើងថា: ពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា,លួច,ឆក់,ប្លន់,និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋនាំគ្នា សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង.!។
សូមរំលឹកថា: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យ អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។