
ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង។
ភ្នំពេញ ÷ ល្បីទៀតហើយ ល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងចូលតាមផ្លូវបេតុង នៅចំណុចខាងជើងខ្ទមអ្នកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈទីតាំងបនល្បែងសុីសង បើកលេងអនាធិបតេយ្យ។
មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ ដែលមានទីតាំងខាលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង មិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣.នេះ ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បានកៀងគរក្រុមញៀនល្បែងឲ្យមកលេងភ្នាល់ប្រាក់ចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ ឯណោះ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ និងភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និង បទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះហើយ ពួកគាត់នាំគ្នាលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យ អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។