
ល្បែងស៊ីសង”បញ្ជាល់មាន់”តាមប្រព័ន្ធ អនឡាញ នៅក្នុងទឹកដី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បើកលេងរីកដូចផ្សិត រីឯ.សមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់។
ខេត្តកណ្តាល ÷ ទីតាំងល្បែងសុីសង”បញ្ជាល់មាន់”តាមប្រព័ន្ធ អនឡាញ ស្ថិតនៅភូមិកលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកៀងគរក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងទេដឹង។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ល្បែងសុីសង”បញ្ជាល់មាន់”តាមប្រព័ន្ធអនឡាញ ភ្នាល់ដាក់ប្រាក់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង គេពុំឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូន។
ទីតាំងល្បែងសុីសង”បញ្ជាល់មាន់”តាមប្រព័ន្ធ អនឡាញ ខាងលើ ឃើញបើកលេងហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភ បញ្ហាអសន្តិសុខ និងភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុនេះហើយ ពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! បនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ។
ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សូមអំពាវនាវយ៉ាងទទូចទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង”បញ្ជាល់មាន់”តាមប្រព័ន្ធ អនឡាញ ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។