ទីតាំងបុកប៊ីយែរ មួយកន្លែងនៅក្នុង ឃុំធ្លក ស្រុកស្វាយជ្រុំ លួចបង្កប់ល្បែង”ជល់មាន់”តាមអនឡាញ បានបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ច រក្សាស្ងៀមស្ងាត់។

ខេត្តស្វាយរៀង ÷ សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យខានតែបាន។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ឃើញថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.នាំគ្នាភ័យស្លន់ស្លោ ខំដុតដៃ ដុតជើង ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រងរបស់ខ្លួន បានមួយចំអិន កំពឹសដែរ រួចមកស្ងប់ស្ងាត់មួយរយៈពេលខ្លី ប៉ុន្តែឥឡូវ គេសង្កេតឃើញបនល្បែងសុីសង តាមអនឡាញ ទាំងនោះដើរដាក់ពង្រាយតាមបណ្តាលស្រុក និងតាមបណ្តាលខេត្តនានា វិញហើយ។

ជាក់ស្តែង នៅកន្លែងទីតាំងបុកប៊ីយែរ មួយកន្លែងស្ថិតនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឃើញបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីង.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង”ជល់មាន់”តាមអនឡាញ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យហាជន សង្ស័យថា! ត្រូវដង ត្រូវផ្លែគ្នាអស់ហើយ ទើបអាចបើកលេងបានដោយរលូន។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងបនល្បែងសុីសងតាមអនឡាញ បង្កប់នៅកន្លែងបុកប៊ីយែរ មួយកន្លែងដែលមានទីតាំងខាងលើ បាននាំគ្នាលេងភ្នាល់ដាក់ប្រាក់ ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្ក ភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ និងភ័យខ្លាច កើកនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ ជាដើម
។ល។

ហេតុ!នេះហើយ មហាជន ទូទៅបានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! បទល្មើសល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ។

ដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង”ជល់មាន់”តាមអនឡាញ នៅកន្លែងបុកប៊ីយែរ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។