ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍ អនឡាញ ពីកន្លែងនៅក្នង (ឃុំ)ចំនួន២.ស្ថិតក្នុងទឹកដី ស្រុកស្ទោង ឃើញបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្នាន រក្សាភាពស្ងៀមស្ងាត់.!។

ខេត្តកំពង់ធំ ÷ ថ្មីៗនេះមានសេក្តីរាយការណ៍មកថា! ល្បែង(ជល់មាន់)តាមទូរទស្សន៍ អនឡាញ នៅតាមហាង គុយទាវ និងនៅតាមហាង កាហ្វេ ពីកន្លែង.!
(ទី.១)នៅផ្ទះ ឈ្នះ រិន ស្ថិតនៅភូមិអូរដូង ឃុំម្សាក្រង .!
(ទី.២)នៅផ្ទះ ឈឿង ស្ថិតនៅភូមិស្វាយស ឃុំកំពង់ចិនត្បូង .!!
ទីតាំងបនល្បែងពីកន្លែងនេះស្ថិតក្នុងទឹកដី ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងគៀងគរក្រុមញៀនឲ្យចូលលេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានឆន្ទ:ក្នុងការបង្ក្រាប! ឬមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ទេដឹង.!។

ប្រភពដដែលបានបន្តទៀតថា! ល្បែង(ជល់មាន់)តាមទូរទស្សន៍ អនឡាញ នៅតាមហាង គុយទាវ និងនៅតាមហាង កាហ្វេ ពីកន្លែងស្ថិតក្នុងភូមិ.ឃុំ.ខាងលើ បាននាំគ្នាបើកលេងស្រែកហ៊ោកញ្ជ្រៀវឮលាន់ ទ្រហឹង អឺងកងជារៀងរាល់ថ្ងៃ គេពុំឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកទប់ស្កាត់ ឬមួយធ្វើការបង្រ្កាបឡើយ! ធ្វើមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។

ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍ អនឡាញ ពីកន្លែងនៅក្នុងមូលដ្ឋានខាងលើ មហាជន លើកឡើងថា! ជាដើមចម ដែលធ្វើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុ!នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរ ឯកឧត្ដម ងួន រតន: អភិបាលខេត្តកំពង់ធំ ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមជួយទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍ អនឡាញ នៅតាមហាង គុយទាវ និងនៅតាមហាង កាហ្វេ ពីកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន.!៕