ពលរដ្ឋសំណូមពរ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ជាពិសេស ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាស៊ីណូ 777)មួយកន្លែងនៅក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ផងទាន.!។

ខេត្តព្រៃវែង ÷ អ្នកច្បាប់ ក៏ដូចមហាជន ទូទៅធ្លាប់បានដឹងហើយថា! គោលការ(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ! ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសំច្បាប់ បើកអាជីវកម្ម(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ទាំងនោះ គឺជារឿងខុសច្បាប់ 100% ប៉ុន្តែផ្ទុយទៅវិញ! ម្ចាស់(កាស៊ីណូ 777)មួយកន្លែងនៅជិតច្រកព្រំដែនបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។

បើតាមសេក្តីរាយការណ៍មកថា! ល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)នៅក្នុង(កាស៊ីណូ 777)នៅជិតច្រកព្រំដែនបន្ទាយចក្រី ស្ថិតក្នុងទឹកដី ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច គេសង្កេតឃើញពលរដ្ឋខ្មែរជាច្រើននាក់តែងតែនាំគ្នាសម្រុកចូលលេងល្បែងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងភ្លូកទឹក ភ្លូកដី ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងទេដឹង.!។

ប្រភពដដែលបានបន្តទៀតថា! ម្ចាស់(កាស៊ីណូ 777)នៅក្នុងភូមិ.ឃុំ.ខាងលើ លួចបង្កប់ល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ បើកឲ្យពលរដ្ឋខ្មែរចូលលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សោះឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហើយមើលទៅ បាននាំគ្នាមិនធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នូវ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តនោះ.!។

សូមរំលឹកថា! កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈ អភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិននាំគ្នាអនុវត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕