ល្បីថា! ម្ចាស់(ថប ដាយអីមុិន កាស៊ីណូ)ភ្នំដិន មួយកន្លែងស្ថិតក្នុង ឃុំទំលាប់ ស្រុកគីរីវង្ស បានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យ ផ្គើននិងបទបញ្ជា សម្តេចតេជោ ហ៊ុនសែន .!។

ខេត្តតាកែវ ÷ អ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ ក៏ធ្លាប់បានដឹងច្បាស់ហើយថា! គោលការ(កាស៊ីណូ)និមួយៗនៅកម្ពុជាគេមិនតម្រូវឲ្យពលរដ្ឋខែរចូលលេងល្បែងសុីសងនោះឡើយ! ក្នុងនោះបើពលរដ្ឋខ្មែរសុំចូលបំរើការងារឬសុំច្បាប់បើកអាជីវកម្ម(កាស៊ីណូ)ជារឿងត្រឹមត្រូវ ប៉ុន្តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងទាំងនោះគឺជារឿងខុសច្បាប់ ១០០% តែផ្ទុយទៅវិញ! ម្ចាស់(ថប ដាយអីមុិន កាស៊ីណូ)ភ្នំដិន មួយកន្លែងនៅក្នុងទឹកដី ឃុំទំលាប់ ស្រុកគីរីវង្ស ខេត្តតាកែវ លួចបង្កប់ល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ បានយ៉ាងរំភើយ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ម្ចាស់(ថប ដាយអីមុិន កាស៊ីណូ)ភ្នំដិន មួយកន្លែងស្ថិតក្នុងភូមិ.ឃុំ.ខាងលើ បានឲ្យបក្សពួកគៀងគរ ពលរដ្ឋខ្មែរគ្រប់ទិសទីឲ្យចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង និងយូគី)ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ក្នុងនោះ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពបានបន្តទៀតថា! ល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(ថប ដាយអីមុិន កាស៊ីណូ)ភ្នំដិន មួយកន្លែងនៅក្នុងទឹកដី ឃុំទំលាប់ ស្រុកគីរីវង្ស ប្រជាពលរដ្ឋបាននិយាយថា មួយថ្ងៃៗឃើញក្រុមញៀនល្បែងនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បានធ្វើឲ្យពួកគាត់រស់នៅ មានការព្រួយបារម្ភជាខ្លាំង សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ) ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ទោះបីជា យ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅនាំគ្នាសំណូមពរទៅដល់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ជាពិសេស លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តា ចាត់កម្លាំងជំនាញក្រោមឪវាទ ត្រួតពិនិត្យ និងធ្វើការបង្រ្កាប! បនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(ថប ដាយអីមុិន កាស៊ីណូ)ភ្នំដិន មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្តក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕