ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការ​គួរសម និងជជែកលើការងារមួយចំនួន។

ជំនួបធ្វើឡើងនៅវិមានសន្តិភាព។ លោក លោក ផាក ជុង វុក បានអញ្ជើញមកបំពេញ​ការងារជា​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជានាពេលថ្មីៗនេះ។

លោកបានចូលបង្គំគាល់ និងថ្វាយសារតាំង ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕